ជំនួយ​ការសិក្សា
ប្រែ​រូប, ការ​ប្រែ​រូប


ប្រែ​រូប, ការ​ប្រែ​រូប

ជា​លក្ខណៈ​នៃ​ជន​ទាំង​ឡាយ​ណា ដែល​បាន​ប្រែប្រួល​រាងកាយ និង​ស​ភាព​មួយ​រយៈ — គឺថា បាន​លើក​ឡើង​ទៅ​ឯ​ស្ថានភាព​ខាង​វិញ្ញាណ​ដែល​ខ្ពស់​ជាង — ដើម្បី​ឲ្យ​ពួក​គេ​អាច​ទ្រាំទ្រ​វត្ត​មាន និង​សិរី​ល្អ​នៃ​ពួក​ពល​សួគ៌ា​ទាំង​ឡាយ​បាន។

ការ​ប្រែ​រូប​នៃ​ព្រះ​គ្រីស្ទ 

ពេត្រុស យ៉ាកុប និង​យ៉ូហាន​បាន​ឃើញ​ព្រះ​អម្ចាស់​ទទួល​ភាព​រុងរឿង ហើយ​ប្រែ​រូប​នៅ​ចំពោះ​ពួក​គេ។ ព្រះ​អង្គ​សង្គ្រោះ​បាន​សន្យា​ពីមុន​ថា ពេត្រុស​នឹង​បាន​ទទួល​កូន​សោ​ទាំង​ឡាយ​នៃ​នគរ​ស្ថាន​សួគ៌ (ម៉ាថាយ ១៦:១៣–១៩; ១៧:១–៩; ម៉ាកុស ៩:២–១០; លូកា ៩:២៨–៣៦; ២ ពេត្រុស ១:១៦–១៨)។ នៅ​ព្រឹត្តិការ​ដ៏​សំខាន់​នេះ ព្រះ​អង្គ​សង្គ្រោះ ម៉ូសេ និង​អេលីយ៉ា បាន​ប្រគល់​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព ដែល​បាន​សន្យា​ទុក​ឲ្យ​ទៅ​ពេត្រុស យ៉ាកុប និង​យ៉ូហាន។ ដោយ​សារ​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព​នេះ ពួក​សាវក​បាន​អំណាច ដើម្បី​បន្ត​កិច្ចការ​នៃ​នគរ បន្ទាប់​ពី​ព្រះ​យេស៊ូវ​ទ្រង់​យាង​ឡើង​ទៅ​លើ។

យ៉ូសែប ស៊្មីធ​បាន​បង្រៀន​ថា នៅ​លើ​ភ្នំ​នៃ​ការ​ប្រែ​រូប ពេត្រុស យ៉ាកុប និង​យ៉ូហាន ក៏​បាន​ប្រែ​រូប​ដែរ។ ពួក​គេ​បាន​ឃើញ​ការ​និមិត្ត​មួយ​អំពី​ផែនដី ដែល​នឹង​មាន​រូបរាង​ដ៏​ប្រកប​ដោយ​ភាព​ដ៏​រុងរឿង​នៅ​អនាគតកាល (គ. និង ស. ៦៣:២០–២១)។ ពួក​គេ​បាន​ឃើញ​លោក ម៉ូសេ និង​លោក​អេលីយ៉ា ជា​ពួក​អ្នក​ដែល​បាន​ប្រែ​រូប ហើយ​បាន​ឮ​សំឡេង​នៃ​ព្រះ​វរបិតា។ ព្រះ​វរបិតា​មាន​ព្រះ​បន្ទូល​ថា « នេះ​ជា​កូន​ស្ងួនភ្ងា​អញ ជាទី​ពេញ​ចិត្ត​អញ​ណាស់ ចូរ​ស្ដាប់​តាម​ចុះ » (ម៉ាថាយ ១៧:៥)។

ពួក​អ្នក​ដែល​បាន​ប្រែ​រូប