សេចក្ដីប្រកាសជាផ្លូវការ ទី ២
ជាការថ្លែងខាងគោលលទ្ធិទាក់ទងទៅនឹងអ្នក ដែលអាចកាន់បព្វជិតភាពនៃព្រះបាន ឥឡូវនេះ បានបោះពុម្ពនៅលើទំព័រចុងក្រោយនៃគោលលទ្ធិ និងសេចក្ដីសញ្ញា។ នៅដើមខែមិថុនា ឆ្នាំ ១៩៧៨ នោះព្រះអម្ចាស់ទ្រង់បានបង្ហាញដល់ប្រធាន ស្ពែនសើរ ដ័បបុលយូ គិមបុលថា បព្វជិតភាពគួរតែបានប្រទានដល់គ្រប់ទាំងសមាជិកប្រុសៗដែលសក្ដិសមនៅក្នុងសាសនាចក្រ។ ការណ៍នេះធ្វើឲ្យបព្វជិតភាព និងព្រះពរខាងព្រះវិហារមានដល់សមាជិកដែលសក្ដិសមទាំងអស់ ដោយឥតគិតដល់សាសន៍ ឬសម្បុរស្បែកឡើយ។ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ១៩៧៨ សេចក្ដីប្រកាសនេះបានជូននៅសន្និសីទទូទៅនៃសាសនា ហើយបានទទួលជាឯកច្ឆន្ទ។