ជំនួយ​ការសិក្សា
ហេសេគា


ហេសេគា

ជា​ស្ដេច​ដ៏​សុចរិត​ម្នាក់​នៃ​សាសន៍​យូដា នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ទ្រង់​បាន​សោយរាជ្យ​អស់​រយៈ​ពេល ២៩ ឆ្នាំ គឺ​នៅ​សម័យ​អេសាយ ជា​ព្យាការី​នៅ​ស្រុក​យូដា (២ ពង្សាវ. ១៨–២០; ២ របា. ២៩–៣២; អេសាយ ៣៦–៣៩)។ អេសាយ​បាន​ជួយ​ទ្រង់​ក្នុង​ការ​កែ​តម្រង់ ទាំង​ខាង​សាសនា និង​ខាង​រដ្ឋាភិបាល។ ទ្រង់​បាន​បង្ក្រាប​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​បាន​បង្កើត​ពិធី​បរិសុទ្ធ​ខាង​វិហារ​ឡើង​វិញ។ ហេសេគា​មាន​ជន្មាយុ ១៥ ឆ្នាំ​ទៀត តាម​រយៈ​ការ​អធិស្ឋាន និង​សេចក្ដី​ជំនឿ (២ ពង្សាវ. ២០:១–៧)។ គ្រា​ដំបូង​នៃ​រជ្ជកាល​របស់​ទ្រង់​ខ្លះ​បាន​លូតលាស់ ប៉ុន្តែ​ការ​បះបោរ​របស់​ទ្រង់​ទាស់​នឹង​ស្ដេច​នៃ​ស្រុក​អាសស៊ើរ (២ ពង្សាវ. ១៨:៧) បាន​ផ្ដល់​នូវ​ការ លុកលុយ​ពី​សាសន៍​អាសស៊ើរ​ពីរ​ដង ៖ ទី​មួយ បាន​អធិប្បាយ​ប្រាប់​នៅ​ក្នុង​គម្ពីរ​អេសាយ ១០:២៤–៣២, រីឯ​ទី​ពីរ នៅ​ក្នុង ២ ពង្សាវ. ១៨:១៣–១៩:៧។ នៅ​ក្នុង​ការ​លុកលុយ​ទី​ពីរ នោះ​ក្រុង​យេរូសាឡិម​ត្រូវ​បាន​សង្គ្រោះ​ដោយ​ទេវតា​នៃ​ព្រះ​អម្ចាស់ (២ ពង្សាវ. ១៩:៣៥)។