ជំនួយ​ការសិក្សា
ម៉ូអាប់


ម៉ូអាប់

ជា​ដែនដី​មួយ​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​នៅ​ឯ​កើត​សមុទ្រ​ស្លាប់។ ពួក​សាសន៍​ម៉ូអាប់​ជា​ពូជ​ពង្ស​ពី​ឡុត ហើយ​ជា​ញាតិ​សន្តាន​នឹង​ពួក​សាសន៍​អ៊ីស្រាអែល។ ពួក​គេ​និយាយ​ភាសា​ប្រហែល​គ្នា​នឹង​ភាសា​ហេព្រើរ។ មាន​សង្គ្រាម​ជា​ញឹកញាប់​រវាង​ពួក​សាសន៍​ម៉ូអាប់​នឹង​ពួក​សាសន៍​អ៊ីស្រាអែល (ពួក​ចៅ. ៣:១២–៣០; ១១:១៧; ២ សាំយូ. ៨:២; ២ ពង្សាវ. ៣:៦–២៧; ២ របា. ២០:១–២៥; អេសាយ ១៥)។