ដើម្បីឲ្យបានរួចផុតពីសេចក្ដីស្លាប់ខាងសាច់ឈាម ព្រមទាំងពីសេចក្ដីស្លាប់ខាងវិញ្ញាណផង។ មនុស្សគ្រប់រូបនឹងបានរួចផុតពីសេចក្ដីស្លាប់ខាងសាច់ឈាម ដោយសារព្រះគុណនៃព្រះ តាមរយៈការសុគត និងដំណើររស់ឡើងវិញ នៃព្រះយេស៊ូវគ្រីស្ទ។ ជនម្នាក់ៗ ក៏នឹងបានរួចផុតពីសេចក្ដីស្លាប់ខាងវិញ្ញាណដែរ ដោយសារព្រះគុណនៃព្រះ តាមរយៈសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ។ សេចក្ដីជំនឿ នេះត្រូវបានបើកសម្ដែងនៅក្នុងជីវិត ដែលគោរពតាមក្រិតវិន័យ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ និងការបម្រើដល់ព្រះគ្រីស្ទ។
សេចក្ដីសង្គ្រោះដល់កូនក្មេង