រើសតាំង, ការរើសតាំង
ផ្អែកទៅតាមភាពសក្ដិសមមុនផែនដី នោះព្រះទ្រង់បានរើសអស់អ្នកណាដែលនឹងទៅជាពូជនៃអ័ប្រាហាំ និងវង្សអ៊ីស្រាអែល ហើយដែលនឹងក្លាយទៅជារាស្ត្រក្នុងសេចក្ដីសញ្ញា (ចោទិ. ៣២:៧–៩; អ័ប្រា. ២:៩–១១)។ ប្រជាជនទាំងនេះបានទទួលព្រះពរ និងកាតព្វកិច្ចវិសេសៗ ដើម្បីឲ្យគេអាចផ្ដល់ពរដល់អស់ទាំងសាសន៍ក្នុងលោក (រ៉ូម ១១:៥–៧; ១ ពេត្រុស ១:២; អាលម៉ា ១៣:១–៥; គ. និង ស. ៨៤:៩៩)។ ប៉ុន្តែសូម្បីតែពួកអ្នកជម្រើសទាំងនេះ ក៏ត្រូវតែបានហៅ ហើយរើសតាំងនៅក្នុងជីវិតនេះ ដើម្បីឲ្យបានទទួលសេចក្ដីសង្គ្រោះដែរ។