យ៉ូសែប, ប្ដីរបស់នាងម៉ារា
ជាប្ដីនាងម៉ារា ដែលជាមាតារបស់ព្រះយេស៊ូវ។ យ៉ូសែបជាពូជពង្សពីហ្លួងដាវីឌ (ម៉ាថាយ ១:១–១៦; លូកា ៣:២៣–៣៨) ហើយបានរស់នៅភូមិណាសារ៉ែត។ លោកបានចូលដណ្ដឹងយកនាងម៉ារា។ មុនថ្ងៃរៀបការ នាងម៉ារាត្រូវបានទេវតាកាព្រីយ៉ែលមកជួប ដែលបានប្រកាសប្រាប់ថា នាងម៉ារាត្រូវបានរើសឲ្យធ្វើជាមាតារបស់ព្រះអង្គសង្គ្រោះ (លូកា ១:២៦–៣៥)។ យ៉ូសែបក៏បានទទួលវិវរណៈអំពីកំណើតដ៏ឧត្ដមនេះដែរ (ម៉ាថាយ ១:២០–២៥)។
នាងម៉ារា គឺជាមាតារបស់ព្រះយេស៊ូវខាងសាច់ឈាម ពីព្រោះព្រះដ៏ជាព្រះវរបិតា គឺជាបិតារបស់ព្រះយេស៊ូវ។ ប៉ុន្តែពួកសាសន៍យូដាគិតថា យ៉ូសែបជាបិតារបស់ព្រះយេស៊ូវ រីឯព្រះយេស៊ូវក៏គោរពលោកទុកដូចជាបិតាដែរ (លូកា ២:៤៨, ៥១)។ មកពីបានទទួលការព្រមានដោយសុបិនពីស្ថានសួគ៌ នោះយ៉ូសែបបានការពារជីវិតទារកយេស៊ូវ ដោយរត់ភៀសខ្លួនទៅស្រុកអេស៊ីព្ទ (ម៉ាថាយ ២:១៣–១៤)។ បន្ទាប់ពីស្ដេចហេរ៉ូឌបានសុគតទៅ នោះមានទេវតាមួយមកបង្គាប់ឲ្យយ៉ូសែបនាំព្រះគ្រីស្ទជាកុមារទៅស្រុកអ៊ីស្រាអែលវិញ (ម៉ាថាយ ២:១៩–២៣)។