ជំនួយ​ការសិក្សា
ហឹប​នៃ​សេចក្ដី​សញ្ញា


ហឹប​នៃ​សេចក្ដី​សញ្ញា

ក៏​ស្គាល់​ថា ហឹប​នៃ​ព្រះ​យេហូវ៉ា និង​ហឹប​នៃ​ទី​បន្ទាល់​ដែរ ហឹប​នៃ​សេចក្ដី​សញ្ញា​គឺជា​ទូ​មួយ​មាន​រាង​វែង ឬ​ជា​ប្រអប់​ធ្វើ​ពី​ឈើ ដែល​ស្រោប​ដោយ​មាស។ ហឹប​នេះ​គឺជា​និមិត្តរូប​ខាង​សាសនា​ដ៏​យូរ និង​ដ៏​ពិសិដ្ឋ​បំផុត​របស់​ពួក​សាសន៍​អ៊ីស្រាអែល។ ទី​សន្ដោស​ប្រោស​ដែល​នៅ​ជុំវិញ ត្រូវ​បាន​ចាត់​ទុក​ថា ជាទី​ដំណាក់​នៃ​ព្រះ​យេហូវ៉ា (និក្ខ. ២៥:២២)។ កាល​បាន​ធ្វើ​រោង​ឧបោសថ​រួច​ហើយ ក៏​បាន​ដាក់​ហឹប​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត គឺជា​កន្លែង​បរិសុទ្ធ​បំផុត​នៅ​ក្នុង​រោង (១ ពង្សាវ. ៨:១–៨)។