ទំនុកដំកើង
ជាពាក្យកំណាព្យ ឬទំនុកសរសើរតម្កើងដែលបានបំផុសគំនិត។
គម្ពីរទំនុកដំកើង
ជាគម្ពីរមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលមាននូវការប្រជុំនៃទំនុកដំកើង ឯទំនុកទាំងនោះជាច្រើនគឺអំពីព្រះគ្រីស្ទ។ គម្ពីរទំនុកដំកើងត្រូវបានស្រង់ជាញឹកញាប់ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។
ហ្លួងដាវីឌបានសរសេរភាគច្រើននៃទំនុកដំកើង។ ទំនុកដំកើងគឺបានសរសេរទុកជាការសរសើរតម្កើងព្រះ។ ទំនុកជាច្រើនត្រូវបានចងក្រងជាចម្រៀង។