ភីលេម៉ូន
ជាអ្នកគ្រីស្ទានម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលមានបាវបម្រើម្នាក់ឈ្មោះ អូនេស៊ីម ដែលបានរត់ចេញទៅចូលរួមនឹងប៉ុល។ ប៉ុលបានចាត់អូនេស៊ីមឲ្យទៅឯភីលេម៉ូនវិញ ព្រមទាំងផ្ញើសំបុត្រមួយច្បាប់ សូមឲ្យភីលេម៉ូនអត់ទោសឲ្យបាវបម្រើរបស់ខ្លួនផង។