អេដែន
ជាទីលំនៅរបស់ឪពុកម្ដាយមនុស្សដំបូងរបស់យើង គឺលោកអ័ដាម និងនាងអេវ៉ា (លោកុ. ២:៨–៣:២៤; ៤:១៦; ២ នីហ្វៃ ២:១៩–២៥; ម៉ូសេ ៣, ៤; អ័ប្រា. ៥) ដែលបានហៅជាសួនច្បារ គឺនៅទិសខាងកើតស្រុកអេដែន។ លោកអ័ដាម និងនាងអេវ៉ាត្រូវបានបណ្ដេញចេញពីអេដែន បន្ទាប់ពីបានបរិភោគផ្លែឈើហាមឃាត់ ហើយបានក្លាយទៅជាមនុស្ស (ម៉ូសេ ៤:២៩)។ វិវរណៈនៅថ្ងៃចុងក្រោយ បញ្ជាក់នូវដំណើររឿងក្នុងព្រះគម្ពីរ អំពីសួនច្បារអេដែន។ គឺព័ត៌មានបន្ថែមដ៏សំខាន់ថា សួនច្បារបានស្ថិតនៅលើទីដែលឥឡូវនេះ ស្គាល់ថា ជាទ្វីបអាមេរិកខាងជើង (គ. និង ស. ១១៦; ១១៧:៨)។