ជំនួយ​ការសិក្សា
នីហូរ


នីហូរ

ជា​មនុស្ស​អាក្រក់​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន។ នីហូរ​គឺជា​មនុស្ស​មុនដំបូង​បង្អស់​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ដែល​ប្រព្រឹត្ត​ឧបាយកល​ផ្នែក​សង្ឃ។ បន្ទាប់​ពី​បាន​បង្រៀន​លទ្ធិ​ក្លែងក្លាយ ហើយ​បាន​សម្លាប់​គេឌាន នោះ​នីហូរ​ត្រូវ​គេ​ប្រហារជីវិត​ចំពោះ​ទោស​គាត់ (អាលម៉ា ១)។ ពួក​អ្នក​ដើរ​តាម​នីហូរ​បាន​បន្ត​ការ​ប្រព្រឹត្ត និង​ការ​បង្រៀន​ដ៏​អាក្រក់​របស់​គាត់​ជា​យូរ ក្រោយ​ពេល​ដែល​នីហូរ​ស្លាប់​ទៅ។