នាងរស់
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជាកូនប្រសាសាសន៍ម៉ូអាប់របស់នាងន៉ាអូមី និងអេលីម៉ាលេច ដែលជាសាសន៍អ៊ីស្រាអែល។ បន្ទាប់ពីប្ដីនាងស្លាប់ទៅ នាងរស់បានរៀបការនឹងបូអូស ជាសាច់ញាតិនឹងនាងន៉ាអូមី។ អូបិឌ ជាកូនប្រុសរបស់គេ គឺជាដូនតានៃហ្លួងដាវីឌ និងព្រះគ្រីស្ទ។ រឿងនាងរស់អធិប្បាយប្រាប់យ៉ាងក្បោះក្បាយ អំពីការប្រែចិត្តជឿនៃអ្នកក្រៅសាសន៍អ៊ីស្រាអែល ចូលទៅក្នុងវង្សអ៊ីស្រាអែល។ នាងរស់បានបោះបង់ចោលព្រះរបស់នាងពីមុន និងជីវភាពពីដើម ដើម្បីទៅរួបរួមនឹងវង្សានៃសេចក្ដីជំនឿក្នុងការបម្រើ ព្រះនៃអ៊ីស្រាអែល (នាងរស់ ១:១៦)។
គម្ពីរនាងរស់
ជំពូកទី ១ រៀបរាប់អំពីជីវិតរបស់អេលីម៉ាលេច និងគ្រួសារគាត់ នៅស្រុកម៉ូអាប់។ បន្ទាប់ពីពួកប្ដីៗបានស្លាប់ទៅ នោះនាងន៉ាអូមី និងនាងរស់បានទៅក្រុងយេរូសាឡិម។ ជំពូកទី ២ ពន្យល់ប្រាប់អំពីនាងរស់រើសសន្សំស្រូវនៅស្រែបូអូស។ ជំពូកទី ៣ ប្រាប់អំពីរបៀបនាងន៉ាអូមីបង្គាប់នាងរស់ឲ្យទៅឯទីលាន ហើយចូលទៅដេកខាងចុងជើងបូអូស។ ជំពូកទី ៤ គឺជារឿងនាងរស់រៀបការនឹងបូអូស។ គេមានកូនប្រុសម្នាក់ ឈ្មោះអូបិឌ ជាវង្សារបស់ហ្លួងដាវីឌ និងព្រះគ្រីស្ទ។