វិវរណៈនៅថ្ងៃចុងក្រោយស្ដីអំពីស្ថាននរកយ៉ាងតិចពីរបែប។ ទី ១ គឺជាទីបណ្ដោះអាសន្ននៅស្ថានវិញ្ញាណ សម្រាប់ពួកអ្នកដែលមិនបានគោរពតាម កាលរស់នៅលើផែនដី។ បើស្ដីតាមបែបនេះ ស្ថាននរកមានទីបញ្ចប់។ ពួកវិញ្ញាណនៅទីនោះនឹងបានរៀនពីដំណឹងល្អ ហើយជួនកាល បន្ទាប់ពីការប្រែចិត្តរបស់គេ នោះគេនឹងបានរស់ឡើងវិញទៅរកលំដាប់នៃសិរីល្អ ដែលគេសមនឹងបាន។ អស់អ្នកណាដែលមិនប្រែចិត្ត ប៉ុន្តែមិនមែនជាពួកកូនអន្តរធានទេ នោះនឹងនៅក្នុងស្ថាននរករហូតក្នុងសហស្សវត្ស។ បន្ទាប់ពីការរងទុក្ខអស់រាប់ពាន់ឆ្នាំ នោះពួកគេនឹងបានរស់ឡើងវិញ ទៅរកសិរីល្អខាងទេរេសទ្រាល (គ. និង ស. ៧៦:៨១–៨៦; ៨៨:១០០–១០១)។
ទី ២ គឺជាកន្លែងដ៏អចិន្ត្រៃយ៍ដល់អស់អ្នកណា ដែលមិនត្រូវបានប្រោសលោះដោយសារដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ។ បើស្ដីតាមបែបនេះ ស្ថាននរកគឺជាទីអចិន្ត្រៃយ៍។ គឺជាទីសម្រាប់ពួកអ្នកដែលឃើញថានៅជាប់ក្នុង « ភាពស្មោកគ្រោកដដែល » (គ. និង ស. ៨៨:៣៥, ១០២)។ ទីនេះគឺជាកន្លែងដែលអារក្សសាតាំង ពួកទេវតាវា និងពួកកូនអន្តរធាន — គឺអស់អ្នកណាដែលមិនទទួលស្គាល់ព្រះរាជបុត្រា បន្ទាប់ពីព្រះវរបិតាបានបើកសម្ដែងទ្រង់ឲ្យស្គាល់ — នឹងអាស្រ័យនៅអស់កល្បជានិច្ច (គ. និង ស. ៧៦:៤៣–៤៦)។
ជួនកាល គម្ពីរស្ដីអំពីស្ថាននរកថា ជាសេចក្ដីងងឹតខាងក្រៅ។