សេដេគា
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជាស្ដេចចុងក្រោយបង្អស់នៃយូដា (២ ពង្សាវ. ២៤:១៧–២០; ២៥:២–៧)។ សេដេគាបានដាក់គុកព្យាការីយេរេមា (យេរេ. ៣២:១–៥) ហើយយេរេមាបានព្យាករអំពីការជាប់ឃុំឃាំងរបស់សេដេគា (យេរេ. ៣៤:២–៨, ២១)។ លីហៃ និងគ្រួសាររបស់លោកបានរស់នៅក្នុងក្រុងយេរូសាឡិម ក្នុងឆ្នាំទី ១ នៃរាជ្យសេដេគា (១ នីហ្វៃ ១:៤)។ ពួកបុត្រារបស់សេដេគា ត្រូវគេប្រហារទាំងអស់ នៅសល់តែមួយគត់។ មូលេកជាបុត្រទ្រង់ បានរត់រួចទៅអឌ្ឍគោលខាងលិច (យេរេ. ៥២:១០; អោមណៃ ១:១៥; ហេលេ. ៨:២១)។