ជំនួយ​ការសិក្សា
អេសា


អេសា

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺជា​ស្ដេច​ទី​បី​នៃ​យូដា។ ព្រះ​គម្ពីរ​ចែងថា « ទ្រង់​មាន​ព្រះ​ទ័យ​ស្មោះត្រង់​ដល់​ព្រះ​អម្ចាស់​រហូត​ដល់​អស់​ព្រះ​ជន្ម » (១ ពង្សាវ. ១៥:១៤)។ នៅ​ក្នុង​រាជ្យ​ទ្រង់ នោះ​ទ្រង់​បាន​បង្កើត​កងទ័ព​ឲ្យ​មាន​ប្រសិទ្ធិ​ភាព បាន​បោះ​ចោល​នឹម​របស់​ពួក​អេធីយ៉ូពី, បាន​ដក​រូប​ព្រះ​ក្លែងក្លាយ​ចេញ ហើយ​បាន​អញ្ជើញ​ប្រជាជន​ឲ្យ​ធ្វើ​សេចក្ដី​សញ្ញា​មួយ ដើម្បី​ស្វែងរក​ព្រះ​យេហូវ៉ា (១ ពង្សាវ. ១៥–១៦; ២ របា. ១៤–១៦)។ ក៏​ប៉ុន្តែ​កាលដែល​ទ្រង់​មាន​ជំងឺ​នៅ​ព្រះ​បាទា នោះ​ទ្រង់​ពុំ​បាន​ស្វែងរក​ជំនួយ​ពី​ព្រះ​អម្ចាស់​ឡើយ ហើយ​ក៏​សុគត​ទៅ (១ ពង្សាវ. ១៥:២៣–២៤; ២ របា. ១៦:១២–១៣)។