លែងលះគ្នា, ការលែងលះគ្នា
ជាការបណ្ដាច់អាពាហ៍ពិពាហ៍ដោយអំណាចច្បាប់ ខាងស៊ីវិល ឬខាងសាសនា។ ស្របតាមព្រះគម្ពីរសញ្ញាថ្មី នោះព្រះទ្រង់អនុញ្ញាតឲ្យមានការលះលែងគ្នាក្រោមលក្ខខណ្ឌខ្លះៗ ពីព្រោះតែអំពើរឹងរូសនៃចិត្តមនុស្ស ប៉ុន្តែដូចដែលព្រះយេស៊ូវទ្រង់បានពន្យល់ប្រាប់ថា « ពីដើមមកមិនមែនដូច្នោះទេ » (ម៉ាថាយ ១៩:៣–១២)។ គម្ពីរឲ្យដំបូន្មានទាស់នឹងការលះលែងគ្នាទូទៅ ហើយបង្គាប់ឲ្យប្ដីប្រពន្ធស្រឡាញ់គ្នាដោយសេចក្ដីសុចរិត (១ កូរិន. ៧:១០–១២; គ. និង ស. ៤២:២២)។