ស្មៀន, អាចារ្យ
ព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីប្រើប្រាស់ពាក្យនេះខុសពីគ្នាបន្តិច ៖ (១) នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ភារកិច្ចសំខាន់របស់ស្មៀន គឺកត់ចម្លងព្រះគម្ពីរ (យេរេ. ៨:៨)។ (២) គេច្រើនពោលដល់ពួកអាចារ្យនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយជួនកាលគេហៅថាជា ពួកអ្នកប្រាជ្ញច្បាប់។ ពួកគេបានចែងច្បាប់ឡើងតាមរបៀប ហើយអនុវត្តច្បាប់តាមកាលៈទេសៈនៃសម័យគេ (ម៉ាថាយ ១៣:៥២; ម៉ាកុស ២:១៦–១៧; ១១:១៧–១៨; លូកា ១១:៤៤–៥៣; ២០:៤៦–៤៧)។