ជាជនម្នាក់ដែលកាន់កាប់កិច្ចការ ឬរបស់របរនៃមនុស្សដទៃ។ អ្វីៗដែលអ្នកកាន់កាប់ត្រួតត្រាថែរក្សា គឺហៅថាការកាន់កាប់ត្រួតត្រា។ អ្វីៗទាំងអស់នៅលើផែនដី គឺជារបស់ផងព្រះអម្ចាស់ យើងរាល់គ្នា គឺជាអ្នកកាន់កាប់ត្រួតត្រារបស់ទ្រង់។ យើងរាល់គ្នាកាន់ការខុសត្រូវចំពោះព្រះអម្ចាស់ ប៉ុន្តែយើងរាល់គ្នាអាចរាយការណ៍អំពីការកាន់កាប់ត្រួតត្រារបស់យើង ទៅពួកអ្នកតំណាងព្រះដែលមានសិទ្ធិអំណាច។ នៅពេលយើងរាល់គ្នាទទួលការហៅឲ្យបម្រើពីព្រះ ឬពីពួកអ្នកបម្រើដែលមានសិទ្ធិអំណាចពីព្រះ ការកាន់កាប់ត្រួតត្រា នោះអាចមានរួមទាំងកិច្ចការខាងវិញ្ញាណ និងខាងសាច់ឈាមផង (គ. និង ស. ២៩:៣៤)។