ជីវិតមុនផែនដី សូមមើលផងក្រុមប្រឹក្សានៅស្ថានសួគ៌ដើមដំបូងមនុស្ស, មនុស្សលោកសង្គ្រាមនៅស្ថានសួគ៌ ជាជីវិតនៅមុនជីវិតផែនដី។ មនុស្សប្រុសស្រីទាំងអស់បានរស់នៅជាមួយនឹងព្រះ ជាកូនវិញ្ញាណរបស់ទ្រង់ មុនមកឯផែនដីក្នុងសាច់ឈាម។ ជួកកាលជីវិតនេះហៅថា សណ្ឋានទីមួយ (អ័ប្រា. ៣:២៦)។ ក្នុងកាលព្រះទ្រង់ចាប់តាំងបង្កផែនដីឡើង នោះអស់ទាំងកូនព្រះបានស្រែកអរសាទរយ៉ូប ៣៨:៤–៧ វិញ្ញាណនឹងត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះសាស្ដា ១២:៧ មុនដែលអញបានជបបង្កើតឯងនៅក្នុងពោះម្ដាយ នោះអញស្គាល់ឯងហើយយេរេ. ១:៤–៥ មនុស្សយើងជាពូជព្រះកិច្ចការ ១៧:២៨ ព្រះទ្រង់បានរើសយើងតាំងពីមុនកំណើតលោកិយមកអេភេ. ១:៣–៤ យើងរាល់គ្នាត្រូវចុះចូលចំពោះព្រះវរបិតាខាងវិញ្ញាណហេព្រើរ ១២:៩ ពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន នោះទ្រង់បានឃុំទុកក្នុងចំណងអស់កល្បជានិច្ចយូដាស ១:៦អ័ប្រា. ៣:២៦ អារក្ស និងពួកទេវតារបស់វាត្រូវបានបោះចេញវិវរ. ១២:៩ ពួកគេត្រូវបានហៅ ហើយរៀបចំទុក ចាប់តាំងពីកំណើតលោកិយមកអាលម៉ា ១៣:៣ ព្រះគ្រីស្ទបានទតមើលមកលើផ្ទៃមេឃនៃភាពអស់កល្បជានិច្ច និងអស់ទាំងពួកពលបរិវារនៃស្ថានសួគ៌ មុនកំណើតលោកិយមកម្ល៉េះគ. និង ស. ៣៨:១ កាលដើម ដំបូង មនុស្សក៏បាននៅជាមួយនឹងព្រះដែរគ. និង ស. ៩៣:២៩ហេលេ. ១៤:១៧គ. និង ស. ៤៩:១៧ វិញ្ញាណនៃពួកឧត្តុង្គឧត្ដមត្រូវបានរើសតាំងពីដើមដំបូងមក ឲ្យធ្វើជាអ្នកត្រួតត្រាក្នុងសាសនាចក្រគ. និង ស. ១៣៨:៥៣–៥៥ មនុស្សជាច្រើនបានទទួលមេរៀននានាមុនដំបូងនៅពិភពនៃពួកវិញ្ញាណគ. និង ស. ១៣៨:៥៦ គ្រប់របស់ទាំងអស់ត្រូវបានបង្កើតឡើងខាងវិញ្ញាណ មុនមានរបស់ទាំងនោះនៅលើផែនដីម៉ូសេ ៣:៥ យើងបានបង្កើតលោកិយ និងមនុស្សលោកមក មុនមានពួកគេនៅក្នុងសាច់ឈាមម្ល៉េះម៉ូសេ ៦:៥១ អ័ប្រាហាំបានឃើញបញ្ញាទាំងឡាយដែលត្រូវបានបង្កើតឡើង មុនកំណើតលោកិយមកម្ល៉េះអ័ប្រា. ៣:២១–២៤