រូបេន
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាកូនប្រុសច្បងបង្អស់របស់យ៉ាកុប និងនាងលេអា (លោកុ. ២៩:៣២; ៣៧:២១–២២, ២៩; ៤២:២២, ៣៧)។ ទោះជារូបេនជាកូនប្រុសច្បងក៏ដោយ គង់តែលោកបានបាត់សិទ្ធិកូនច្បងដែរ ពីព្រោះមកពីអំពើបាប (លោកុ. ៣៥:២២; ៤៩:៣–៤)។
ពូជអំបូររបស់រូបេន
ពររបស់យ៉ាកុបដល់រូបេន នោះប្រទះឃើញនៅក្នុងគម្ពីរលោកុប្បត្តិ ៤៩:៣ និងគម្ពីរចោទិយកថា ៣៣:៦។ ចំនួនមនុស្សក្នុងពូជអំបូរនេះចេះតែមានតិចទៅៗ ហើយទោះជានៅមានពូជអំបូរនេះក៏ដោយ គង់តែបានក្លាយទៅជាមិនសូវសំខាន់អ្វីខាងផ្លូវនយោបាយដែរ។ សិទ្ធិកូនច្បងរបស់រូបេន នោះបានទៅយ៉ូសែប និងកូនប្រុសទាំងឡាយរបស់លោក ពីព្រោះយ៉ូសែប ជាកូនច្បងបង្អស់របស់នាងរ៉ាជែល ជាប្រពន្ធទីពីររបស់យ៉ាកុប (១ របា. ៥:១–២)។