ពស់ធ្វើពីលង្ហិន
ជាពស់ធ្វើពីលង្ហិន ដែលព្រះទ្រង់បានបង្គាប់ឲ្យម៉ូសេធ្វើ ដើម្បីព្យាបាលពួកសាសន៍អ៊ីស្រាអែល ដែលត្រូវពស់ភ្លើងចឹក (ពស់ដ៏មានពិស) នៅឯទីរហោស្ថាន (ជនគ. ២១:៨–៩)។ ពស់ធ្វើពីលង្ហិននេះ បានភ្ជាប់នៅលើបង្គោល ហើយ « បញ្ឈរឡើង ដើម្បីឲ្យអ្នកណាដែលនឹងសម្លឹងមើល នឹងអាចរស់នៅ » (អាលម៉ា ៣៣:១៩–២២)។ ព្រះអម្ចាស់ទ្រង់ស្ដីពីការលើកពស់ឡើងនៅឯទីរហោស្ថាន ទុកជានិមិត្តរូបអំពីព្រះអង្គ ដែលត្រូវគេលើកឡើងលើឈើឆ្កាង (យ៉ូហាន ៣:១៤–១៥)។ វិវរណៈនៅថ្ងៃចុងក្រោយបញ្ជាក់ពីរឿងពស់ភ្លើងទាំងឡាយ និងពីរបៀបមនុស្សបានជាស្បើយ (១ នីហ្វៃ ១៧:៤១; ២ នីហ្វៃ ២៥:២០; ហេលេ. ៨:១៤–១៥)។