ពួកសាសន៍យ៉ារេឌ
ជាប្រជាជននៅក្នុងព្រះគម្ពីរមរមន ដែលជាពូជពង្សរបស់យ៉ារេឌ បងប្រុសរបស់លោក និងមិត្តរបស់គេទាំងប៉ុន្មាន (អេធើរ ១:៣៣–៤១)។ ពួកគេត្រូវបានព្រះអង្គទ្រង់នាំចេញពីប៉មបាបិលទៅកាន់ទ្វីបអាមេរិក ជាដែនដីសន្យា (អេធើរ ១:៤២–៤៣; ២–៣; ៦:១–១៨)។ ទោះបីក្នុងគ្រាមួយ សាសន៍គេមានមនុស្សរាប់លាននាក់ក៏ដោយ គង់តែពួកគេត្រូវបំផ្លាញចោលអស់ ដោយសង្គ្រាមរវាងគ្នាឯង ដែលកើតមកពីអំពើទុច្ចរិត (អេធើរ ១៤–១៥)។