ជំនួយ​ការសិក្សា
នីហ្វៃ, កូន​ប្រុស​របស់​លីហៃ


នីហ្វៃ, កូន​ប្រុស​របស់​លីហៃ

នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន គឺជា​កូន​ប្រុស​ដ៏​សុចរិត​ម្នាក់​របស់​លីហៃ និង​នាង​សារាយ (១ នីហ្វៃ ១:១–៤; ២:៥)។ នីហ្វៃ​មាន​សេចក្ដី​ជំនឿ​ជឿ​ដ៏​ខ្លាំង​ដល់​ព្រះ​បន្ទូល​នៃ​ព្រះ (១ នីហ្វៃ ៣:៧)។ ហើយ​បាន​កើត​ទៅ​ជា​ព្យាការី​វិសេស អ្នក​កត់​បញ្ជី​ប្រវត្តិ និង​ជា​មេដឹកនាំ​ដ៏​ឆ្នើម​ម្នាក់​លើ​ប្រជាជន​របស់​លោក។

គម្ពីរ​នីហ្វៃ​ទី ១ 

ជំពូក​ទី ១ ទៅ ១៨:៨ ភាគ​ច្រើន​ទាក់​ទង​ទៅ​នឹង​ព្យាការី​លីហៃ និង​គ្រួសារ​របស់​លោក ចេញ​ពី​ក្រុង​យេរូសាឡិម។ គេ​បាន​ធ្វើ​ដំណើរ​តាម​ទី​រហោស្ថាន​ដ៏​ក្រៀមក្រោះ រហូត​ដល់​បាន​ទៅ​ដល់​សមុទ្រ។ ១ នីហ្វៃ ១៨:៩–២៣ ប្រាប់​អំពី​ដំណើរ​តាម​ផ្លូវ​ទឹក របស់​ពួក​គេ ទៅ​ដែនដី​សន្យា តាម​ដែល​បាន​ដឹកនាំ​ដោយ​ព្រះ​អម្ចាស់ ទោះ​បី​ជា​មាន​ការ​បះបោរ​ពី​លេមិន និង​លេមយួល​ក៏​ដោយ។ ជំពូក​ទី ១៩–២២ ប្រាប់​អំពី​គោលបំណង​របស់​នីហ្វៃ​ចំពោះ​ការ​កត់​បញ្ជី​ប្រវត្តិ (១ នីហ្វៃ ៦:១–៦; ១៩:១៨) — គឺ​ដើម្បី​បញ្ចុះ​បញ្ចូល​មនុស្ស​ទាំង​អស់​ឲ្យ​នឹក​ចាំ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​គេ។ លោក​បាន​ស្រង់​ពាក្យ​អេសាយ (១ នីហ្វៃ ២០–២១) ហើយ​បាន​បកស្រាយ ពាក្យ​បណ្ដាំ​របស់​អេសាយ ដោយ​មាន​សេចក្ដី​សង្ឃឹម​ថា មនុស្ស​ទាំង​អស់​នឹង​អាច​បាន​ស្គាល់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អង្គ​សង្គ្រោះ ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​គេ (១ នីហ្វៃ ២២:១២)។

គម្ពីរ​នីហ្វៃ​ទី ២ 

ជំពូក​ទី ១–៤ មាន​នូវ​ការ​បង្រៀន និង​ការ​ព្យាករណ៍​ចុង​ក្រោយ​បង្អស់​របស់​លោក មុន​លោក​ស្លាប់​ទៅ គឺ​ព្រម​ទាំង​មាន​នូវ​ការ​ឲ្យ​ពរ​ទាំង​ឡាយ​ដល់​កូនៗ​លោក និង​ដល់​ពូជ​ពង្ស​គេ។ ជំពូក​ទី ៥ ពន្យល់​ប្រាប់​ពី​ហេតុ​អ្វី​បាន​ជា​ពួក​សាសន៍​នីហ្វៃ​បែក​ខ្លួន ចេញ​ពី​ពួក​សាសន៍​លេមិន។ ពួក​សាសន៍​នីហ្វៃ​បាន​សង់​ព្រះ​វិហារ​មួយ បាន​បង្រៀន​អំពី​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ ហើយ​បាន​កត់​បញ្ជី​ប្រវត្តិ ទុក។ ជំពូក​ទី ៦–១០ មា​នូវ​ពាក្យ​ទាំង​ឡាយ​នៃ​យ៉ាកុប គឺជា​ប្អូន​ប្រុស​របស់​នីហ្វៃ។ យ៉ាកុប​បាន​រៀប​រាប់​សារ​ឡើង​វិញ​អំពី​ប្រវត្តិ​នៃ​ស្រុក​យូដា ហើយ​បាន​ព្យាករ​អំពី​ព្រះ​មែស៊ី ពាក្យ​ខ្លះ​បាន​ដកស្រង់​ចេញ​ពី​ការ​សរសេរ​នៃ​ព្យាការី​អេសាយ។ នៅ​ក្នុង​ជំពូក​ទី ១១–៣៣ នោះ​នីហ្វៃ​បាន​កត់​នូវ​ទី​បន្ទាល់​របស់​លោក​អំពី​ព្រះ​គ្រីស្ទ ទី​បន្ទាល់​របស់​យ៉ាកុប ការ​ព្យាករណ៍​អំពី​គ្រា​ចុង​ក្រោយ​បង្អស់ និង​ជំពូក​ជា​ច្រើន ចេញ​ពី​គម្ពីរ​អេសាយ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។

ផ្ទាំង​នីហ្វៃ