ផ្ដាច់បាប, ការផ្ដាច់បាប
ជាការអត់ទោសដល់កំហុសទាំងប៉ុន្មាន ដោយពឹងផ្អែកទៅលើលក្ខខណ្ឌនៃការប្រែចិត្ត។ ការផ្ដាច់បាបត្រូវបានធ្វើឡើង ដោយសារដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ។ ជនម្នាក់ៗបានទទួលការផ្ដាច់បាបទាំងឡាយរបស់ខ្លួន បើសិនជននោះមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ, លន់តួបាបរបស់ខ្លួន, ទទួលពិធីបរិសុទ្ធទាំងឡាយនៃបុណ្យជ្រមុជទឹក, និងការដាក់ដៃលើសម្រាប់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ (ម. នៃ ស. ១:៣–៤)។