ហារិស, ម៉ាទិន
ជាសាក្សីម្នាក់ក្នុងចំណោមពួកសាក្សីបីនាក់ ចំពោះដើមកំណើត និងសេចក្ដីពិតប្រាកដអំពីព្រះគម្ពីរមរមន។ លោកបានជួយប្រាក់ដល់ យ៉ូសែប ស៊្មីធ និងសាសនាចក្រ។ ព្រះអម្ចាស់ទ្រង់បានប្រាប់ឲ្យម៉ាទិន ហារិសលក់ដីធ្លីរបស់លោក ហើយឲ្យប្រាក់ដើម្បីបង់ថ្លៃបោះពុម្ពព្រះគម្ពីរមរមន (គ. និង ស. ១៩:២៦–២៧, ៣៤–៣៥); ឲ្យធ្វើជាគំរូដល់សាសនាចក្រ (គ. និង ស. ៥៨:៣៥); ហើយឲ្យជួយបង់ថ្លៃការបង្រៀនសាសនា (គ. និង ស. ១០៤:២៦)។
ម៉ាទិស ហារិសត្រូវបានកាត់ចេញពីសាសាសនាចក្រ ប៉ុន្តែក្រោយមកបានត្រឡប់ជាសមាជិកពេញទីវិញ។ នៅចុងជីវិតរបស់លោក នោះលោកបានធ្វើបន្ទាល់ថា លោកបានឃើញទេវតាមរ៉ូណៃ និងផ្ទាំងមាសទាំងឡាយ ដែលយ៉ូសែប ស៊្មីធ បានបកប្រែទៅជាព្រះគម្ពីរមរមន។