សាស្ដា
ជាគម្ពីរមួយក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលមាននូវការជញ្ជឹងគិត អំពីបញ្ហាដ៏ជ្រាលជ្រៅខ្លះៗនៃជីវិត។
អ្នកនិពន្ធគម្ពីរ គឺជាគ្រូប្រដៅសរសេរក្នុងគម្ពីរភាគច្រើនអំពីគំនិតយោបល់នៃអស់អ្នកដែលគ្មានការយល់ដឹងខាងដំណឹងល្អ។ លោកសរសេរតាមមនោសញ្ចេតនាមនុស្សលោក — គឺថា អស់អ្នក « នៅក្រោមថ្ងៃ » (សាស្ដា ១:៩)។ ក្នុងគម្ពីរមានភាគជាច្រើន ដែលមើលទៅដូចមិនល្អ ហើយស្រពាប់ស្រពោន (សាស្ដា ៩:៥, ១០)។ នេះគឺមិនមែនជាភាពដែលព្រះអម្ចាស់ ទ្រង់ចង់ឲ្យយើងមើលទៅជីវិតទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាភាពដែលគ្រូប្រដៅបានពិនិត្យឃើញនូវអ្វីៗដែលបង្ហាញដល់មនុស្សអ័ព្ទអួនៅលើផែនដី។ ផ្នែកសំខាន់បំផុតខាងវិញ្ញាណនៅក្នុងគម្ពីរ គឺនៅជំពូកទី ១១ និង ១២ ជាកន្លែងដែលអ្នកសរសេរបានបញ្ចប់ថា សេចក្ដីដែលមានតម្លៃដ៏វែងឆ្ងាយ គឺជាការគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ។