គឺជ្រះស្រលះពីអំពើបាប ឬពីទោស គ្មានទោសឡើយ។ ជននីមួយៗក្លាយទៅជាមនុស្សល្អបរិសុទ្ធ នៅពេលណាគំនិត និងចរិយារបស់ខ្លួនបានស្អាតស្អំគ្រប់បែបយ៉ាង។ ជនណាដែលបានប្រព្រឹត្តអំពើបាប នោះអាចក្លាយទៅជាមនុស្សល្អបរិសុទ្ធបាន តាមរយៈសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ គឺដោយការប្រែចិត្ត និងការទទួលពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ។