អាណ
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ជាព្យាការីស្រីម្នាក់ពីពូជអំបូររបស់អេស៊ើរ។ នៅកំណើតព្រះយេស៊ូវ នោះនាងជាស្រីមេម៉ាយចំណាស់ទៅហើយ។ នាងបានឃើញព្រះទារកយេស៊ូវ កាលយកទ្រង់ទៅព្រះវិហារបរិសុទ្ធ ហើយក៏ស្គាល់ថា ទ្រង់ជាព្រះដ៏ប្រោសលោះ (លូកា ២:៣៦–៣៨)។