ជំនួយ​ការសិក្សា
ប្រែ​ចិត្ត, ការ​ប្រែ​ចិត្ត


ប្រែ​ចិត្ត, ការ​ប្រែ​ចិត្ត

ជា​ការ​ផ្លាស់​ប្រែ​គំនិត និង​ចិត្ត ដែល​ផ្ដល់​នូវ​អាកប្បកិរិយា​ដ៏​ជ្រះថ្លា​ចំពោះ​ព្រះ ចំពោះ​ខ្លួន និង​ចំពោះ​ជីវិត​ជា​ទូទៅ។ ការ​ប្រែ​ចិត្ត មាន​ន័យ​ថា ជន​ម្នាក់​បែរ​ចេញ​ពី​អំពើ​អាក្រក់ ហើយ​បែរ​តម្រង់​ចិត្ត និង​បំណង​របស់​ខ្លួន​ទៅ​រក​ព្រះ ដោយ​ចុះ​ចូល​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ និង​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​លះបង់​ចោល​អំពើ​បាប។ ការ​ប្រែ​ចិត្ត​ដ៏​ពិត​កើត​ឡើង​ពី​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ និង​ការ​ប៉ង​ប្រាថ្នា​ដ៏​ស្មោះស្ម័គ្រ ដើម្បី​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់។ មនុស្ស​ទាំង​អស់​ដែល​ចេះ​ទទួល​ការ​ខុសត្រូវ គេ​បាន​ធ្វើ​អំពើ​បាប ហើយ​ត្រូវ​តែ​ប្រែ​ចិត្ត ដើម្បី​ឲ្យ​បាន​ជឿន​លឿន​ទៅ​រក​សេចក្ដី​សង្គ្រោះ។ មាន​តែ​តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ដែល​ការ​ប្រែ​ចិត្ត​របស់​យើង​អាច​មាន​ប្រសិទ្ធិ​ភាព ហើយ​អាច​បាន​ទទួល​ស្គាល់​ដោយ​ព្រះ។