ជាប់ឃុំឃាំង, ការជាប់ឃុំឃាំង សូមមើលផងសេរី, សេរីភាព គឺជាប់ឃុំខ្លួន ឬវិញ្ញាណ។ ពួកវង្សអ៊ីស្រាអែលបានត្រូវដឹកនាំទៅជាឈ្លើយ ដោយព្រោះអំពើទុច្ចរិតរបស់ខ្លួនអេសេ. ៣៩:២៣ បើអ្នកណាដឹកនាំគេឲ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនទៅជាឈ្លើយដែរវិវរ. ១៣:១០ ពួកទុច្ចរិតនឹងត្រូវធ្លាក់ទៅក្នុងការជាប់ឃុំឃាំងនៃអារក្ស១ នីហ្វៃ ១៤:៤, ៧ មនុស្សលោកមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច ឬក៏ការជាប់ឃុំឃាំង និងការស្លាប់២ នីហ្វៃ ២:២៧ ចំណង់របស់សាច់ឈាមផ្ដល់អំណាចដល់វិញ្ញាណអារក្សឲ្យចាប់ឃុំឃាំង ២ នីហ្វៃ ២:២៩ ចុះតើអ្នករាល់គ្នាចាំបានខ្លះឬទេ នូវការជាប់ឃុំឃាំងនៃពួកអយ្យកោរបស់អ្នក?អាលម៉ា ៥:៥–៦ ពួកជនទាំងឡាយណាដែលធ្វើចិត្តរឹងរូស ជនទាំងនោះនឹងត្រូវអារក្សចាប់ឃុំឃាំងអាលម៉ា ១២:១១ អ្នករាល់គ្នាត្រូវចាំយាម ហើយអធិស្ឋានជានិច្ច ខ្លាចក្រែងអារក្សល្បួង អ្នក ហើយអ្នករាល់គ្នានឹងត្រូវវាចាប់នាំយកទៅឃុំឃាំង៣ នីហ្វៃ ១៨:១៥