ជំនួយ​ការសិក្សា
អ៊ីសាខារ


អ៊ីសាខារ

ជា​កូន​ប្រុស​របស់​យ៉ាកុប និង​នាង​លេអា នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ (លោកុ. ៣០:១៧–១៨; ៣៥:២៣; ៤៦:១៣)។ ពូជ​ពង្ស​លោក កើតជា​អំបូរ​មួយ​ក្នុង​ពូជ​អ៊ីស្រាអែល​ទាំង​១២​អំបូរ។

ពូជ​អំបូរ​អ៊ីសាខារ 

ការ​ប្រទាន​ពរ​របស់​យ៉ាកុប​ដល់​អ៊ីសាខារ​មាន​នៅ​ក្នុង​គម្ពីរ​លោកុ. ៤៩:១៤–១៥។ ក្រោយ​ពី​បាន​ចូល​មក​រស់នៅ​ក្នុង​ស្រុក​កាណាន នោះ​ពូជ​អំបូរ​នេះ​បាន​ទទួល​ស្រុក​ភីលីស្ទីន​ដ៏​មាន​ជីជាតិ​ល្អ​បំផុត គឺ​មាន​ព្រម​ទាំង​ទីវាល​អេសដ្រាឡុន។ ក្នុង​ព្រំដែន​របស់​ពួក​អ៊ីសាខារ មាន​ទី​កន្លែង​សំខាន់ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រវត្តិ​នៃ​សាសន៍​យូដា ជា​ឧទាហរណ៍ កើមែល មេគីដោ ដូថាន់ គីលបោ យេសរាល តាបោរ និង ណាសារ៉ែត (យ៉ូស្វេ ១៩:១៧–២៣)។