គឺសំដៅដល់មនុស្សលោកទាំងអស់ ទាំងប្រុសទាំងស្រី។ មនុស្សប្រុសស្រីទាំងអស់ គឺជាកូនចៅវិញ្ញាណនៃព្រះវរបិតាដែលគង់នៅលើស្ថានសួគ៌ពិតប្រាកដ។ កាលគេកើតមកក្នុងលោកនេះ គេបានទទួលរូបកាយដែលរមែងស្លាប់។ រូបកាយទាំងនេះ គឺបានបង្កើតតាមរូបអង្គព្រះ (លោកុ. ១:២៦–២៧)។ មនុស្សប្រុសស្រីណាដែលមានចិត្តស្មោះត្រង់ក្នុងការទទួលពិធីបរិសុទ្ធដែលចាំបាច់ ក្នុងការកាន់តាមសេចក្ដីសញ្ញារបស់គេ និងក្នុងការគោរពតាមបញ្ញត្តិទាំងឡាយរបស់ព្រះ អ្នកទាំងនោះនឹងចូលក្នុងភាពថ្កើងថ្កានរបស់គេ ហើយក៏ក្លាយដូចជាព្រះ។
មនុស្សជាកូនវិញ្ញាណនៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌
មនុស្សមានលទ្ធភាពនឹងក្លាយទៅដូចជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌