ជំនួយ​ការសិក្សា
ម៉ូសាយ, បុត្រ​របស់​បេនយ៉ាមីន


ម៉ូសាយ, បុត្រ​របស់​បេនយ៉ាមីន

ជា​ស្ដេច ហើយ​ជា​ព្យាការី​សាសន៍​នីហ្វៃ​ដ៏​សុចរិត​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន។ ម៉ូសាយ​បាន​ដើរ​តាម​តម្រាប់​ដ៏​សុចរិត​នៃ​បិតា​របស់​ទ្រង់ (ម៉ូសាយ ៦:៤–៧)។ ទ្រង់​បាន​បកប្រែ​ផ្ទាំង​មាស ២៤ បន្ទះ ដែល​មាន​នូវ​បញ្ជី​ប្រវត្តិ​អំពី​ពួក​សាសន៍​យ៉ារេឌ (ម៉ូសាយ ២៨:១៧)។

គម្ពីរ​ម៉ូសាយ 

ជា​គម្ពីរ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន។ ជំពូក​ទី ១–៦ មាន​អំពី​បទ​បង្រៀន​ដ៏​ប្រកប​ដោយ​អានុភាព​នៃ​ស្ដេច​បេនយ៉ាមីន​ដល់​រាស្ត្រ​ទ្រង់។ ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​បាន​សណ្ឋិត​លើ​ចិត្ត​គេ ហើយ​ប្រជារាស្ត្រ​បាន​ប្រែ​ចិត្ត​ជឿ ហើយ​គ្មាន​បំណង​ចង់​ប្រព្រឹត្ត​អំពើ អាក្រក់​ទៀត​ឡើយ។ ជំពូក​ទី ៧–៨ ប្រាប់​អំពី​សាសន៍​នីហ្វៃ​មួយ​ក្រុម ដែល​បាន​ទៅ​អាស្រ័យ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន។ មនុស្ស​មួយ​ក្រុម​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​រក​ពួក​គេ។ អាំម៉ូន ជា​មេ​ក្រុម បា​នរក​ពួក​គេ​ឃើញ ហើយ​បាន​ដឹង​ពី​រឿង​នៃ​ការ​វេទនា​របស់​គេ​នៅ​ក្រោម​ការ​សង្កត់សង្កិន​របស់​ពួក​សាសន៍​លេមិន។ ជំ​ពួក​ទី ៩–២៤ រៀបរាប់​អំពី​ការ​សង្កត់សង្កិន​នោះ និង​អំពី​របៀប​ដែល​ពួក​មេដឹកនាំ​របស់​គេ — គឺ ស៊ីនិព្វ ណូអេ និង​លិមហៃ — បាន​រស់នៅ​ក្រោម​ពួក​សាសន៍​លេមិន​យ៉ាង​ណា។ ទុក្ករកម្ម​នៃ​ព្យាការី​ម្នាក់​ហៅថា អ័ប៊ីណាដៃ ក៏​បាន​កត់​ទុក​ដែរ។ អាលម៉ា​បាន​ប្រែ​ចិត្ត​ជឿ​កាល​កាត់ក្ដី​អ័ប៊ីណាដៃ។ ជំពូក​ទី ២៥–២៨ រៀបរាប់​សារ​ឡើង​វិញ​នូវ​រឿង​ទាំង​ឡាយ​អំពី​អាលម៉ា​ជា​កូន និង​ពួក​បុត្រា ៤ នាក់​នៃ​ស្ដេច​ម៉ូសាយ​បាន​ក្លាយ​ជា​អ្នក​ប្រែ​ចិត្ត​ជឿ។ នៅ​ក្នុង​ជំពូក​ទី ២៩ ស្ដេច​ម៉ូសាយ​បាន​ណែនាំ​នូវ​របៀប​គ្រប់​គ្រង់​មួយ ដោយ​ពួក​ចៅក្រម​ជំនួស​ពួក​ស្ដេច។ អាលម៉ា កូន​ប្រុស​របស់​អាលម៉ា​ត្រូវ​បាន​រើស​តាំង​ឲ្យ​ធ្វើ​ជា​មេ​ចៅក្រម​ទី​មួយ។