សាការី (សញ្ញាចាស់)
ជាព្យាការីម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានព្យាករនៅរវាងឆ្នាំ ៥២០ ម.គ.ស.។ លោកបានរស់នៅសម័យព្យាការី ហាកាយ (អែសរ៉ា ៥:១; ៦:១៤)។
គម្ពីរសាការី
គម្ពីរនេះត្រូវបានទុកជាទីសម្គាល់ចំពោះពាក្យព្យាករណ៍ អំពីការងារបម្រើរបស់ព្រះគ្រីស្ទនៅលើផែនដី និងអំពីការយាងមកលើកទីពីររបស់ទ្រង់ (សាការី ៩:៩; ១១:១២–១៣; ១២:១០; ១៣:៦)។ ជំពូកទី ១–៨ មាននូវប្រជុំការនិមិត្តទាំងឡាយ អំពីអនាគតនៃរាស្ត្ររបស់ព្រះ។ ជំពូកទី ៩–១៤ មាននូវការនិមិត្តទាំងឡាយអំពីព្រះមែស៊ី អំពីថ្ងៃចុងក្រោយបង្អស់ អំពីការប្រមូលពួកអ៊ីស្រាអែល អំពីសង្គ្រាមចុងក្រោយបង្អស់ និងអំពីការយាងមកលើកទីពីរ។