សិរីល្អ សូមមើលផងពន្លឺ, ពន្លឺនៃព្រះគ្រីស្ទពិត, សេចក្ដីពិតលំដាប់នៃសិរីល្អ នៅក្នុងគម្ពីរ សិរីល្អគឺតែងតែនិយាយពីពន្លឺ និងសេចក្ដីពិតនៃព្រះ។ ក៏អាចនិយាយពីការសរសើរ ឬការឲ្យកិត្តិយស និងចំពោះករណីខ្លះ និយាយពីជីវិតដ៏នៅអស់កល្បជានិច្ច ឬក៏ពីសិរីល្អនៃព្រះ។ បរិសុទ្ធគឺព្រះអម្ចាស់នៃពួកពលបរិវារ ផែនដីទាំងមូលមានពេញដោយសិរីល្អនៃទ្រង់អេសាយ ៦:៣២ នីហ្វៃ ១៦:៣ យើងរាល់គ្នាកំពុងតែផ្លាស់ប្រែទៅឲ្យដូចជារូបឆ្លុះពីសិរីល្អទៅដល់សិរីល្អ២ កូរិន. ៣:១៨ ទ្រង់នឹងប្រោសខ្ញុំឲ្យទៅរស់នៅជាមួយនឹងទ្រង់ក្នុងសិរីល្អអាលម៉ា ៣៦:២៨ សិរីល្អទាំងឡាយដែលបានទទួលក្នុងដំណើររស់ឡើងវិញ នោះខុសពីគ្នាស្របតាមសេចក្ដីសុចរិតគ. និង ស. ៧៦:៥០–១១៩ សិរីល្អនៃព្រះគឺជាបញ្ញាគ. និង ស. ៩៣:៣៦ សិរីល្អនៃព្រះគឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្សម៉ូសេ ១:៣៩ ខ្ញុំបានឃើញតួអង្គពីរដែលមានរស្មី និងសិរីរុងរឿងដែលពុំអាចពណ៌នាបានឡើយយ.ស.—ប្រវត្តិ ១:១៧