ជាដំណើរដែលមនុស្សលោកក្លាយទៅជាមនុស្សដែលរមែងស្លាប់នៅលើផែនដីនេះ។ កាលលោកអ័ដាម និងនាងអេវ៉ាបានបរិភោគផ្លែឈើហាមឃាត់ នោះពួកគេបានក្លាយទៅជាមនុស្សដែលរមែងស្លាប់ គឺថាគេនៅក្រោមអំណាចអំពើបាប និងសេចក្ដីស្លាប់។ លោកអ័ដាមក្លាយទៅជា « សាច់ទីមួយ » នៅលើផែនដី (ម៉ូសេ ៣:៧)។ វិវរណៈនៅថ្ងៃចុងក្រោយបង្ហាញយ៉ាងច្បាស់ថា ការធ្លាក់ គឺជាព្រះពរ ហើយថាលោកអ័ដាម និងនាងអេវ៉ា គួរតែបានទទួលការគោរពជាឪពុកម្ដាយទីមួយនៃមនុស្សលោកទាំងអស់។
ការធ្លាក់ជាដំណើរចាំបាច់មួយ ក្នុងការជឿនលឿនរបស់មនុស្ស។ ពីព្រោះព្រះទ្រង់បានជ្រាបថា ការធ្លាក់នឹងមានកើតឡើង នោះទ្រង់បានរៀបចំនូវព្រះអង្គសង្គ្រោះមួយទុកនៅជីវិតមុនផែនដី។ ព្រះយេស៊ូវគ្រីស្ទបានយាងមកនៅពេលដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីធ្វើឲ្យធួននឹងការធ្លាក់នៃលោកអ័ដាម និងអំពើបាបទាំងឡាយនៃមនុស្សម្នាក់ៗ តាមលក្ខណៈនៃការប្រែចិត្តរបស់មនុស្ស។