ហូសាណា
ជាពាក្យពីភាសាហេព្រើរ ដែលមានន័យថា « សូមជួយសង្គ្រោះយើងខ្ញុំ » ហើយដែលត្រូវប្រើក្នុងការសរសើរ និងការអំពាវនាវ។
នៅបុណ្យបារាំ ដែលបានធ្វើឡើងចំពោះការដែលព្រះអម្ចាស់បានដោះលែងសាសន៍អ៊ីស្រាអែល ទៅកាន់ដែនដីសន្យា នោះមនុស្សស្រែកហោពាក្យពីគម្ពីរទំនុកដំកើង ១១៨ ហើយបក់ធាងចាក។ នៅដំណើរដែលព្រះអម្ចាស់យាងចូលក្រុងយេរូសាឡិមដោយជោគជ័យ នោះហ្វូងមនុស្សស្រែកថា « ហូសាណា » ហើយក្រាលធាងចាកថ្វាយឲ្យព្រះយេស៊ូវជិះលាលើ ដោយបែបនេះបង្ហាញនូវយោបល់គេថា ព្រះយេស៊ូវ គឺជាព្រះអម្ចាស់ដដែល ដែលបានរំដោះសាសន៍អ៊ីស្រាអែលកាលពីសម័យបុរាណ (ទំនុក. ១១៨:២៥–២៦; ម៉ាថាយ ២១:៩, ១៥; ម៉ាកុស ១១:៩–១០; យ៉ូហាន ១២:១៣)។ មនុស្សទាំងនេះស្គាល់ថា ព្រះគ្រីស្ទ គឺជាព្រះមែស៊ី ដែលទន្ទឹងចាំជាយូរយារ។ ពាក្យ ហូសាណា បានក្លាយទៅជាបុណ្យអំពីព្រះមែស៊ីនៅគ្រប់យុគ (១ នីហ្វៃ ១១:៦; ៣ នីហ្វៃ ១១:១៤–១៧)។ ការស្រែកហូសាណា បានរួបរួមចូលក្នុងការឆ្លងព្រះវិហារខឺតឡង់ (សហរដ្ឋ) (គ. និង ស. ១០៩:៧៩) ហើយឥឡូវនេះ ទុកជាផ្នែកមួយក្នុងការឆ្លងព្រះវិហារទំនើបថ្មី។