អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ
គឺជាសិទ្ធិនៃសមាជិកគ្រប់រូបដ៏សក្ដិសម ដែលបានទទួលបុណ្យជ្រមុជទឹកចូលសាសនាចក្រ ដើម្បីឲ្យបានឥទ្ធិពលពីព្រះវិញ្ញាណបរិសុទ្ធជានិច្ច។ បន្ទាប់ពីបុណ្យជ្រមុជទឹកនៃជនណាមួយចូលសាសនាចក្រដ៏ពិតនៃព្រះយេស៊ូវគ្រីស្ទហើយ អ្នកនោះនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធដោយការដាក់ដៃលើ ដោយអ្នកដែលមានសិទ្ធិអំណាចត្រឹមត្រូវ (កិច្ចការ ៨:១២–២៥; មរ៉ូណៃ ២:១–៣; គ. និង ស. ៣៩:២៣)។ ការទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ នោះតែងតែបានពោលដល់ថា ជាបុណ្យជ្រមុជដោយភ្លើង (ម៉ាថាយ ៣:១១; គ. និង ស. ១៩:៣១)។