ព្យាករ, ការព្យាករណ៍
ការព្យាករណ៍មាននូវពាក្យ ឬការសរសេរដ៏បំផុសគំនិតពីព្រះ ដែលជនណាម្នាក់ទទួល តាមរយៈវិវរណៈពីព្រះវិញ្ញាណបរិសុទ្ធ។ ទីបន្ទាល់អំពីព្រះយេស៊ូវ គឺជាវិញ្ញាណខាងការព្យាករណ៍ (វិវរ. ១៩:១០)។ ការព្យាករណ៍អាចស្ដីពីពេលកន្លងទៅហើយ បច្ចុប្បន្ននេះ ឬពេលខាងអានាគត។ កាលណាជនណាម្នាក់ព្យាករ អ្នកនោះស្ដី ឬសរសេរនូវអ្វីដែលព្រះទ្រង់ចង់ឲ្យគាត់ដឹង សម្រាប់ផលប្រយោជន៍ដល់គាត់ ឬដល់អ្នកឯទៀត។ មនុស្សម្នាក់ៗអាចទទួលការព្យាករណ៍ ឬវិវរណៈ សម្រាប់ផលប្រយោជន៍ដល់ខ្លួនផ្ទាល់។