ជំនួយ​ការសិក្សា
ថូម៉ាស


ថូម៉ាស

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គឺជា​សាវក​ម្នាក់ ក្នុង​ពួក​សាវក ១២ នាក់​ដើម ដែល​ព្រះ​អង្គ​សង្គ្រោះ​ទ្រង់​បាន​រើស កាល​ទ្រង់​ធ្វើ​ការងារ​បម្រើ​នៅ​លើ​ផែនដី។ តាម​ភាសា​ក្រេក ឈ្មោះ​លោក​គឺ ឌី​ឌី​ម (ម៉ាថាយ ១០:២–៣; យ៉ូហាន ១៤:៥; ២០:២៤–២៩; ២១:២)។ ទោះ​ជា​ថូម៉ាស​បាន​សង្ស័យ អំពី​ដំណើរ​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទាល់​តែ​លោក​បាន​ឃើញ​ព្រះ​អង្គ​សង្គ្រោះ ដោយ​ភ្នែក​លោក​ផ្ទាល់​ក្ដី គង់តែ​មារយាទ​ដ៏​នឹង​ធឹង​របស់​លោក ធ្វើ​ឲ្យ​លោក​សុខ​ចិត្ត​តស៊ូ​សេចក្ដី​បៀតបៀន និង​សេចក្ដី​ស្លាប់​ជាមួយ​នឹង​ព្រះ​អម្ចាស់​របស់​លោក​ដែរ (យ៉ូហាន ១១:១៦; ២០:១៩–២៥)។