អើរ៉ុន, បុត្ររបស់ម៉ូសាយ សូមមើលផងម៉ូសាយ, បុត្ររបស់បេនយ៉ាមីនម៉ូសាយ, ពួកបុត្រារបស់ទ្រង់ នៅក្នុងព្រះគម្ពីរមរមន គឺជាបុត្ររបស់ស្ដេចម៉ូសាយ។ អើរ៉ុនបម្រើធ្វើជាសាសនទូតម្នាក់ ដែលប្រកបដោយចិត្តខំប្រឹងប្រែង ក្នុងការជួយមនុស្សជាច្រើនឲ្យប្រែចិត្តជឿដល់ព្រះគ្រីស្ទ។ ជាអ្នកដែលមិនជឿម្នាក់ ដែលខំស្វែងរកបំផ្លាញសាសនាចក្រម៉ូសាយ ២៧:៨–១០, ៣៤ មានទេវតាមួយបានលេចមកឲ្យលោក និងពួកគូកនលោកឃើញម៉ូសាយ ២៧:១១ បានប្រែចិត្ត ហើយបានចាប់ផ្ដើមបង្រៀនព្រះបន្ទូលនៃព្រះម៉ូសាយ ២៧:៣២–២៨:៨ បានប្រកែកមិនព្រមធ្វើជាស្ដេច ហើយផ្ទុយទៅវិញ បានទៅឯដែនដីនៃពួកសាសន៍លេមិន ដើម្បីផ្សាយព្រះបន្ទូលនៃព្រះអាលម៉ា ១៧:៦–៩ បានតមអាហារ ហើយអធិស្ឋានសូមការណែនាំអាលម៉ា ១៧:៨–១១ បានបង្រៀនបិតារបស់ស្ដេចឡាម៉ូណៃអាលម៉ា ២២:១–២៦ បានទៅផ្សាយដល់ពួកសាសន៍សូរាំអាលម៉ា ៣១:៦–៧