ប្រដាប់បាំងទ្រូង
គម្ពីរចែងអំពីប្រដាប់បាំងទ្រូងពីរយ៉ាង គឺ ៖ (១) ជាផ្នែកខាងមុខអាវការពារ ឬអាវក្រោះ។ ស្ដីតាមនិមិត្តរូប នោះពួកបរិសុទ្ធគួរតែពាក់ប្រដាប់បាំងទ្រូងនៃសេចក្ដីសុចរិត ដើម្បីការពារខ្លួនអំពីអំពើអាក្រក់ (អេសាយ ៥៩:១៧; អេភេ. ៦:១៤)។ (២) ជាអាវពាក់ ដោយសង្ឃជាន់ខ្ពស់ នៅក្នុងក្រឹត្យវិន័យលោកម៉ូសេ (និក្ខ. ២៨:១៣–៣០; ៣៩:៨–២១)។ គឺធ្វើពីព្រែ ហើយដាំត្បូងមានតម្លៃចំនួន ១២។ ជួនកាលសំដៅទៅនឹងការទាក់ទងនឹងយូរីម និងធូមីម (គ. និង ស. ១៧:១; យ.ស.—ប្រវត្តិ ១:៣៥, ៤២, ៥២)។