អេភេសូរ, សំបុត្រដល់ពួក
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជាសំបុត្រមួយដែលបានសរសេរដោយសាវកប៉ុលទៅដល់ពួកបរិសុទ្ធ នៅឯអេភេសូរ។ សំបុត្រគឺមានសារៈសំខាន់ដ៏ធំ ព្រោះមានការបង្រៀនរបស់ប៉ុលអំពីសាសនាចក្រនៃព្រះគ្រីស្ទ។
ជំពូកទី ១ មានការសួរសុខទុក្ខធម្មតា។ ជំពូកទី ២–៣ ពន្យល់ប្រាប់ពីការប្រែប្រួលដែលកើតឡើងដល់ប្រជាជន កាលគេក្លាយទៅជាសមាជិកនៃសាសនាចក្រ — ពួកគេក្លាយទៅជាជាតិតែមួយនឹងពួកបរិសុទ្ធ ដោយមានពួកសាសន៍ដទៃ និងសាសន៍យូដារួបរួមគ្នាក្នុងសាសនាចក្រតែមួយ។ ជំពូកទី ៤–៦ ពន្យល់ប្រាប់ពីតំណែងរបស់ពួកសាវក និងពួកព្យាការី សេចក្ដីត្រូវការឲ្យបានសាមគ្គីគ្នា និងសេចក្ដីត្រូវការពាក់គ្រឿងការពារនៃព្រះទាំងមូល។