ជំនួយ​ការសិក្សា
ធ្វើ​ឲ្យ​ធួន, ដង្វាយ​ធួន


ធ្វើ​ឲ្យ​ធួន, ដង្វាយ​ធួន

ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​បាន​ធួន​នឹង​ព្រះ។

គឺ​ដូចដែល​បាន​ប្រើ​ក្នុង​គម្ពីរ ដើម្បី​ធ្វើ​ឲ្យ​ធួន គឺ​ដើម្បី​រង​ទណ្ឌកម្ម​ចំពោះ​អំពើ​បាប​ណាមួយ ដើម្បី​ដោះ​បាប​ចេញ​ពី​អ្នក​មាន​បាប​ណា ដែល​បាន​ប្រែ​ចិត្ត ហើយ​អនុញ្ញាត​ឲ្យ​គេ​បាន​ធួន​នឹង​ព្រះ។ ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ព្រះ​តែ​មួយ​អង្គ​ដែល​មាន​សមត្ថ​ភាព​នឹង​ថ្វាយ​ដង្វាយ​ធួន​ដ៏​ល្អ​ឥត​ខ្ចោះ​ជំនួស​មនុស្ស​គ្រប់​រូប។ ទ្រង់​អាច​ធ្វើ​ដូច្នោះ​បាន ដោយ​សារ​ការ​ជ្រើសរើស និង​ការ​តែងតាំង​ទុកជាមុន​របស់​ព្រះ​អង្គ នៅ​ក្នុង​មហា​ក្រុម​ប្រឹក្សា មុន​កំណើត​លោកិយ​ម្ល៉េះ (អេធើរ ៣:១៤; ម៉ូសេ ៤:១–២; អ័ប្រា. ៣:២៧), ដោយ​សារ​បុត្រ​ភាព​ជា​ព្រះ និង​ព្រះ​ជន្ម​របស់​ទ្រង់​ដ៏​ប្រកប​ដោយ​គ្មាន​បាប។ ដង្វាយ​ធួន​របស់​ទ្រង់​មាន​រួម​នូវ​ការ​រង​ទុក្ខ​ជំនួស​អំពើ​បាប​នៃ​មនុស្ស​លោក នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ការ​ច្រួច​ព្រះ​លោហិត​របស់​ទ្រង់ និង​ការ​សុគត​របស់​ទ្រង់ និង​ដំណើរ​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​ពី​ផ្នូរ​មក​វិញ បន្តបន្ទាប់​មក (អេសាយ ៥៣:៣–១២; ម៉ូសាយ ៣:៥–១១; អាលម៉ា ៧:១០–១៣)។ ពី​ព្រោះ​តែ​ដង្វាយ​ធួន ទើប​មនុស្ស​គ្រប់​រូប​នឹង​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ​មាន​រូប​កាយ​អមត (១ កូរិន. ១៥:២២)។ ដង្វាយ​ធួន​ក៏​ផ្ដល់​ដល់​យើង​នូវ​ផ្លូវ​មួយ សម្រាប់​ឲ្យ​យើង​អាច​បាន​អត់ ទោស​ចំពោះ​អំពើ​បាប​របស់​យើង ហើយ​អាច​បាន​រស់នៅ​ជាមួយ​នឹង​ព្រះ​ជា​រៀង​ដរាប។ ប៉ុន្តែ​មនុស្ស​គ្រប់​រូប ដែល​ដល់​អាយុ​ចេះ​ទទួល ការ​ខុសត្រូវ ហើយ​បាន​ទទួល​ក្រឹត្យ​វិន័យ នោះ​គេ​អាច​បាន​ព្រះ​ពរ​ទាំង​នេះ​បាន បើ​សិន​ជា​គេ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រែ​ចិត្ត​ពី​អំពើ​បាប ទទួល​ពិធី​បរិសុទ្ធ​ខាង​សេចក្ដី​សង្គ្រោះ ហើយ​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​ប៉ុណ្ណោះ។ អស់​អ្នក​ណា​ដែល​មិនទាន់​ដល់​អាយុ​ចេះ​ទទួល​ការ​ខុសត្រូវ និង​អស់​អ្នក​ណា​ដែល​គ្មាន​ក្រឹត្យ​វិន័យ​ទេ នោះ​គេ​នឹង​បាន​សង្គ្រោះ ដោយ​សារ​ដង្វាយ​ធួន (ម៉ូសាយ ១៥:២៤–២៥; មរ៉ូណៃ ៨:២២)។ គម្ពីរ​បាន​បង្រៀន​យ៉ាង​ច្បាស់​លាស់​ថា បើ​សិន​ជា​ព្រះ​គ្រីស្ទ​ពុំ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​បាប​យើង​ទេ នោះ​គ្មាន​ក្រឹត្យ​វិន័យ ពិធី​បរិសុទ្ធ ឬ​យញ្ញ​បូជា​ណា​អាច​ធ្វើ​ឲ្យ​ស្កប់​ស្កល់​នឹង​ការ​ទាមទារ​នៃ​សេចក្ដី​យុត្តិធម៌​បាន​ឡើយ ហើយ​មនុស្ស​លោក ក៏​នឹង​ពុំ​អាច​វិល​ទៅ​ឯ​វត្ត​មាន​នៃ​ព្រះ​បាន​ដែរ (២ នីហ្វៃ ២; )។