ពេត្រុស ជុញ្ញ័រ វិតមើរ
ជាអ្នកដឹកនាំដំបូងម្នាក់នៃសាសនាចក្រ ដែលស្ដារឡើងវិញ ហើយជាសាក្សីម្នាក់ ក្នុងពួកសាក្សីប្រាំបីនាក់ចំពោះព្រះគម្ពីរមរមន។ សូមមើល « ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់ » នៅក្នុងទំព័របុព្វកថានៃព្រះគម្ពីរមរមន។ ព្រះអម្ចាស់ទ្រង់បានប្រទានការបង្គាប់ដល់ លោកផ្ទាល់ នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ១៦ និង ៣០:៥–៨។