ជំនួយ​ការសិក្សា
តម, តំណម


តម, តំណម

គឺ​ស្ម័គ្រ​ចិត្ត​មិន​ព្រម​ទទួល​ទាន​អាហារ និង​ទឹក ប្រយោជន៍​ដើម្បី​ខិត​ទៅ​ជិត​ព្រះ​អម្ចាស់ និង​ការ​សូម​ព្រះ​ពរ​ទ្រង់។ នៅ​ពេល​បុគ្គល​នីមួយៗ ឬ​ជា​ក្រុម​តម នោះ​គេ​គួរតែ​អធិស្ឋាន​សូម​ឲ្យ​បាន​យល់​នូវ​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​សូម​ឲ្យ​ចម្រើន​កម្លាំង​ខាង​វិញ្ញាណ។ តំណម​ធ្លាប់​បាន​ប្រព្រឹត្ត​ដោយ​ពួក​អ្នក​ជឿ​ពិតជា​ដរាប។

នៅ​ក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ ថ្ងៃ​ឈប់​សម្រាក​ក្នុង​មួយ​ខែ​ម្ដង ត្រូវ​បាន​ចាត់​ទុក​សម្រាប់​គោលបំណង​ខាង​តំណម។ នៅ​គ្រា​នេះ សមាជិក​ក្នុង​សាសនាចក្រ​អត់​អាហារ អត់​ទឹក អស់​រយៈ ២៤ ម៉ោង។ បន្ទាប់​មក ពួក​គេ​ថ្វាយ​ប្រាក់​ដែល​គេ​តែងតែ​ចំណាយ​លើ​ម្ហូប​អាហារ​ទាំង​នោះ​ទៅ​សាសនាចក្រ។ ប្រាក់​នេះ​ហៅថា ដង្វាយ​តម។ សាសនាចក្រ​ប្រើ​ដង្វាយ​តម ដើម្បី​ជួយ​មនុស្ស​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត។