ម៉ាន៉ាសេ
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាកូនច្បងបង្អស់របស់នាងអាសន៉ាត់ និងយ៉ូសែប ដែលបានលក់ទៅស្រុកអេស៊ីព្ទ (លោកុ. ៤១:៥០–៥១)។ លោក និងអេប្រាអិម ជាប្អូនលោក គឺជាចៅរបស់យ៉ាកុប (អ៊ីស្រាអែល) ប៉ុន្តែយ៉ាកុបបានយកមកចិញ្ចឹមជាកូន ហើយបានឲ្យពរដល់ពួកគេទាំងពីរ ហាក់បីដូចជាកូនរបស់លោកបង្កើត (លោកុ. ៤៨:១–២០)។
ពូជអំបូររបស់ម៉ាន៉ាសេ
ពូជពង្សម៉ាន៉ាសេត្រូវបានរាប់ចូលក្នុងចំណោមពូជអំបូរនៃអ៊ីស្រាអែល (ជនគ. ១:៣៤–៣៥; យ៉ូស្វេ ១៣:២៩–៣១)។ ពរនៃលោកម៉ូសេដែលឲ្យទៅពូជអំបូរនៃយ៉ូសែប ក៏បានឲ្យទៅអេប្រាអិម និងម៉ាន៉ាសេដែរ នោះបានកត់ទុកនៅគម្ពីរចោទិយកថា ៣៣:១៣–១៧។ ដែនដីដែលបានចែកឲ្យពួកគេ នោះនៅខាងលិចយ័រដាន់បន្តិច ហើយនៅក្បែរដែនដីនៃពួកអេប្រាអិម។ ពួកគេក៏មានរដ្ឋនៅខាងកើតយ័រដាន់ នៅក្នុងវាលស្មៅដ៏មានជីជាតិនៃស្រុកបាសារ និងស្រុកកាឡាត។ នៅជាន់ក្រោយបង្អស់ ពូជអំបូរម៉ាន៉ាសេនឹងជួយពូជអំបូរអេប្រាអិម ក្នុងការប្រមូលពួកសាសន៍អ៊ីស្រាអែលដែលបានខ្ចាត់ខ្ចាយទៅ (ចោទិ. ៣៣:១៣–១៧)។ លីហៃជាព្យាការីនៅក្នុងព្រះគម្ពីរមរមន គឺជាពូជពង្សពីម៉ាន៉ាសេ (អាលម៉ា ១០:៣)។