ជាពិភពដែលយើងរស់នៅ គឺព្រះបានបង្កើតដោយព្រះយេស៊ូវគ្រីស្ទ ដើម្បីទុកឲ្យមនុស្សប្រើនៅគ្រាពិសោធន៍ខាងសាច់ឈាមរបស់គេ។ អនាគតចុងក្រោយបង្អស់នៃផែនដី គឺឲ្យបានសិរីល្អ ហើយថ្កើងថ្កានឡើង (គ. និង ស. ៧៧:១–២; ១៣០:៨–៩)។ ផែនដីនឹងបាន ក្លាយទៅជាកេរមរតកដ៏នៅអស់កល្បជានិច្ច ដល់ពួកអ្នកដែលបានរស់នៅសំណំនឹងសិរីល្អខាងសេឡេស្ទាល (គ. និង ស. ៨៨:១៤–២៦)។ ពួកគេនឹងមានសេចក្ដីអំណរចំពោះវត្តមាននៃព្រះវរបិតា និងព្រះរាជបុត្រា (គ. និង ស. ៧៦:៦២)។
ស្ថានភាពចុងក្រោយបង្អស់នៃផែនដី