សិស្សសាសន៍នីហ្វៃបីនាក់
ជាសិស្សសាសន៍នីហ្វៃបីនាក់ ដែលព្រះគ្រីស្ទបានរើស ដែលពោលដល់នៅក្នុងព្រះគម្ពីរមរមន។
ព្រះអម្ចាស់ទ្រង់បានប្រទានឲ្យពួកសិស្សទាំងនេះនូវព្រះពរ ដូចជាបានប្រទានឲ្យយ៉ូហានដ៏ជាទីស្រឡាញ់ — ដើម្បីឲ្យគេនៅលើផែនដី ដើម្បីនាំព្រលឹងទាំងឡាយមករកព្រះគ្រីស្ទ រហូតដល់ព្រះអម្ចាស់ទ្រង់យាងមកម្ដងទៀត។ ពួកគេត្រូវបានផ្លាស់ប្រែរូប ដើម្បីកុំឲ្យគេមានការឈឺចាប់ ហើយមិនត្រូវស្លាប់ឡើយ (៣ នីហ្វៃ ២៨)។